ការសម្តែងចេញនូវសិរីល្អរបស់ព្រះ
ខ្ញុំចូលចិត្តកីឡាវាលបាល់បេសប៊ល ហើយខ្ញុំជាអ្នកគាំទ្រកីឡានេះ តាំងពីពេលដែលខ្ញុំនៅជាក្មេងតូច។ ជាពិសេស ខ្ញុំចូលចិត្តតាមដានការប្រកួតរបស់ក្រុមខ្លា ដេត្រយ(Detroit Tigers)។ តែក្នុងអំឡុងពេលរដូវកាលនៃការប្រកួតថ្មីៗនេះ ក្រុមខ្លា ដេត្រយប្រកួតមិនបានល្អ ហើយបានចាញ់ការប្រកួត ធ្វើឲ្យបាត់បង់កំណត់ត្រា ក្នុងពេលដើមដំបូងនៃរដូវកាលនៃការប្រកួត។ ការនេះបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំង។ ដូចនេះដើម្បីសុខុមាលភាពរបស់ខ្ញុំ ខ្ញុំក៏បានផ្អាកការតាមដានការប្រកួតនោះ។ ខ្ញុំព្យាយាមឈប់ខ្វល់ ពីក្រុមដែលខ្ញុំចូលចិត្តនោះ អស់រយៈពេល៤ថ្ងៃ។ ក្នុងអំឡុងពេល៤ថ្ងៃនោះ ខ្ញុំចាប់ផ្តើមជញ្ជឹងគិតអំពីការពិបាក ដែលមនុស្សយើងមាន ពេលយើងព្យាយាមលះចោលរបស់អ្វីមួយ ដែលយើងធ្លាប់តែស្រឡាញ់។
មានពេល ដែលយើងត្រូវលះចោលអ្វីមួយ តាមបំណងព្រះទ័យព្រះ។ ឧទាហរណ៍ យើងប្រហែលជាបានចូលរួមសកម្មភាពអ្វីមួយ ដែលយើងកំពុងមានការងប់ងល់ខ្លាំង ហើយយើងក៏ដឹងដែរថា យើងត្រូវកាត់បន្ថយការចូលរួមក្នុងសកម្មភាពនោះ (១កូរិនថូស ៦:១២)។ ពុំនោះទេ យើងប្រហែលជាមានទម្លាប់ ឬការអនុវត្តន៍ ដែលយើងដឹងថា វាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យឡើយ ហើយយើងដឹងថា យើងចាំបាច់ត្រូវលះចោលទម្លាប់ ឬការអនុវត្តន៍នោះ ព្រោះយើងស្រឡាញ់ទ្រង់ ហើយចង់ឲ្យព្រះនាមទ្រង់ដំកើងឡើង តាមរយៈយើង (១៥:៣៤)។
ពេលយើងរកឃើញថា ការអ្វីមួយដែលយើងចូលចិត្ត បានរារាំងទំនាក់ទំនងដែលយើងមានជាមួយព្រះអម្ចាស់ នោះយើងអាចពឹងផ្អែកលើទ្រង់ ដើម្បីបញ្ឈប់ការនោះ។ ព្រះផ្គត់ផ្គង់យើង តាមតម្រូវការ(១កូរិនថូស ១០:១៣) ហើយព្រះវិញ្ញាណប្រទានអំណាច(រ៉ូម ៨:៥)។
ចូរយើងទូលសូមឲ្យទ្រង់ជួយយើង ដើម្បីកុំឲ្យមានអ្វីមកបាំងពន្លឺនៃសិរីល្អ ដែលបានចែងចាំតាមរយៈយើង។–Dave…
លោក ឲ្យខ្ញុំសុំទោស
ពេលដែលខ្ញុំទៅមើលការប្រកួតកីឡាមួយ ជាមួយអេវីង(Ewing) ដែលជាកូនប្រសារបស់ខ្ញុំ យើងបានទស្សនាការប្រកួត និងមនុស្សនៅជុំវិញខ្លួនយើង យ៉ាងសប្បាយរីករាយ។ ក្នុងចំណោមនោះ មានមនុស្សម្នាក់បានបង្ហាញអំពីផ្នែកអាក្រក់ និងផ្នែកល្អរបស់មនុស្សជាតិ។ បុរសម្នាក់នោះបានវង្វេងកន្លែងអង្គុយរបស់ខ្លួន។ ពេលដែលគាត់កំពុងរកកន្លែងអង្គុយរបស់គាត់ គាត់ក៏បានឈរបាំងពីមុខយើង ធ្វើឲ្យយើងមិនអាចមើលការប្រកួតកើត។ បុរសម្នាក់ដែលអង្គុយជួរមុខយើង ក៏ត្រូវគាត់បាំងដែរ បានជាគាត់ប្រាប់បុរសនោះថា “លោកឈរបាំងខ្ញុំហើយ តើលោកអាចទៅឈរកន្លែងផ្សេងបានទេ?” បុរសដែលវង្វេងកន្លែងអង្គុយនោះក៏បានតប ដោយពាក្យចម្អកថា “យ៉ាប់មែន”។ ពេលដែលគេប្រាប់គាត់ជាលើកទីពីរ គាត់ក៏បានឆ្លើយតប ដោយពាក្យសម្តីកាន់តែក្តៅក្រហាយជាងមុន។ នៅទីបញ្ចប់ បុរសនោះក៏បានដើរចេញ។ ក្រោយមក យើងក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញគាត់ត្រឡប់មកវិញ ហើយប្រាប់បុរសដែលគាត់បានឈរបាំងនោះថា “លោក ឲ្យខ្ញុំសុំទោស។ មុននោះ ខ្ញុំកំពុងតែមិនសប្បាយចិត្ត ដោយសាររកកៅអីអង្គុយមិនឃើញ”។ ពួកគេក៏បានចាប់ដៃគ្នា ហើយរឿងនេះក៏បានបញ្ចប់ទៅយ៉ាងងាយស្រួល។
បញ្ហានេះបានធ្វើឲ្យខ្ញុំគិតថា មានពេលខ្លះ ពេលដែលយើងកំពុងខិតខំស្វែងរកផ្លូវដើរ ក្នុងដំណើរជីវិតរបស់យើង ស្រាប់តែមានអ្វីមួយមកធ្វើឲ្យយើងខឹង ជាហេតុបណ្តាលឲ្យយើងឆ្លើយតបដាក់អ្នកដទៃ តាមរបៀបដែលខុសនឹងការបង្រៀនរបស់ព្រះយេស៊ូវ។ បើសិនជាយើងប្រព្រឹត្តដូចនោះមែន នោះយើងចាំបាច់ត្រូវសូមឲ្យព្រះប្រទានឲ្យយើងមានសេចក្តីក្លាហាន ដើម្បីសុំអភ័យទោស ចំពោះអ្នកដែលយើងបានធ្វើខុសនោះ។ ព្រះយេស៊ូវបានបញ្ជាក់ហើយថា ការថ្វាយបង្គំរបស់យើង គឺអាស្រ័យទៅលើការផ្សះផ្សាគ្នានោះឯង (ម៉ាថាយ ៥:២៣-២៤)។
យើងថ្វាយព្រះកិត្តិនាមដល់ព្រះ ពេលដែលយើងផ្សះផ្សាជាមួយអ្នកដទៃ តាមរបៀបដ៏សមរម្យ។ បន្ទាប់ពីយើងបានផ្សះផ្សាគ្នាហើយ នោះយើងអាចត្រឡប់មកមានការប្រកបជាមួយព្រះវរបិតានៃយើង ដោយអំណរ។–Dave Branon
ត្រៀមខ្លួនជានិច្ច
ក្នុងអំឡុងពេលដែលកូនប្រុសរបស់ខ្ញុំ មកលេងផ្ទះ សម្រាប់រយៈពេលវែង មានពេលព្រឹកថ្ងៃមួយ គាត់ក៏បានគោះទ្វារបន្ទប់ធ្វើការរបស់ខ្ញុំ ហើយសួរខ្ញុំថា តើខ្ញុំកំពុងធ្វើអ្វី។ ខ្ញុំប្រាប់គាត់ថា “ប៉ាកំពុងរៀបចំមេរៀនសម្រាប់បង្រៀនក្នុងសាលារៀនថ្ងៃអាទិត្យ”។ បន្ទាប់មក ពេលដែលខ្ញុំពិចារណាអំពីការដែលខ្ញុំចំណាយពេលជាច្រើន ក្នុងបន្ទប់ធ្វើការនោះ ខ្ញុំក៏ប្រាប់គាត់ថា “ប៉ាហាក់ដូចជា តែងតែរៀបចំខ្លួនសម្រាប់ការនេះការនោះជានិច្ច”។
ខ្ញុំសូមអរព្រះគុណព្រះអម្ចាស់ ដែលបានប្រទានឲ្យខ្ញុំមានឱកាស ឈោងចាប់អ្នកដទៃ។ ទោះយ៉ាងណាក៏ដោយ យើងអាចមានការតប់ប្រម៉ល់ខ្លះៗ ពេលដែលយើងចេះតែរៀបចំអ្វីមួយ សម្រាប់អ្នកដទៃជានិច្ចនោះ។ យើងមានការពិបាកនៅក្នុងការដាក់អាទិភាព ពេលដែលគំនិតរបស់យើង ទទួលរងសំពាធនៃការរៀបចំមេរៀន សេចក្តីអធិប្បាយ ឬឯកសារអ្វីមួយឥតឈប់ឈរនោះ។ ការត្រៀមខ្លួនឥតឈប់ឈរនេះ បានធ្វើឲ្យខ្ញុំមានចម្ងល់ ដូចនេះ ខ្ញុំក៏បើកមើលព្រះគម្ពីរ ដើម្បីរកមើលបទគម្ពីរដែលនិយាយអំពីការនេះ។ ខ្ញុំក៏រកឃើញថា ព្រះបានត្រាស់ហៅយើង ឲ្យមានការត្រៀមខ្លួនជានិច្ច។ សូមយើងពិចារណាអំពីចំណុចសំខាន់ៗ ដែលទាក់ទងនឹងការត្រៀមខ្លួន ដែលមានដូចតទៅ : ចិត្តដែលមានការប្តេជ្ញាថ្វាយព្រះ ត្រូវតែមានការត្រៀមខ្លូនបម្រើទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើងត្រូវត្រៀមខ្លួនធ្វើការល្អ(២ធីម៉ូថេ ២:២១) ហើយការពារសេចក្តីពិតនៃព្រះគម្ពីរ(១ពេត្រុស ៣:១៥)។ ហើយសាវ័កប៉ុលបានរំឭកយើងថា សូម្បីតែការធ្វើអំណោយឲ្យអ្នកដទៃ ក៏យើងត្រូវមានគម្រោងផងដែរ(២កូរិនថូស ៩:៥)។
នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ ដើម្បីឲ្យយើងអាចរស់នៅ ក្នុងជីវិតដែលព្រះអម្ចាស់សព្វព្រះទ័យ យើងត្រូវមានការត្រៀមខ្លួនខាងផ្លូវចិត្ត ផ្លូវវិញ្ញាណ និងផ្លូវកាយ។ តែយើងមិនចាំបាច់ត្រូវមានការតប់ប្រម៉ល់នោះឡើយ ព្រោះទ្រង់នឹងជួយយើង ដោយអំណាចចេស្តាទ្រង់។…
ការផ្តល់ឲ្យដ៏អស្ចារ្យ
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។
ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែលបានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(៤:២៥)។
ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២) សន្តិភាព (រ៉ូម ៥:១) ការអត់ទោសបាប (អេភេសូរ…
និយាយអំពីលុយ
អ្នកស្រីម៉ារីលីន(Marilyn) និងលោកស្ទីវិន(Steven) បានរៀបការអស់រយៈពេលពីរបីឆ្នាំហើយ។ មានពេលមួយពួកគេមានការពិបាកផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ពេលដែលអ្នកស្រីម៉ារីលីនមើលទៅកម្រាលពូក ដែលចាស់កណ្តាច គាត់ក៏ចង់ប្តូរកម្រាលពូកនោះ។ ដូចនេះ គាត់ក៏បានសម្រេចចិត្តទិញកម្រាលពូកថ្មីមួយ ដោយប្រើកាតក្រេឌីត ដោយសង្ឃឹមថា នឹងរកបានប្រាក់ដើម្បីសងប្រាក់ដែលគាត់បានខ្ចីតាមរយៈកាតក្រេឌីតនោះ។ គាប់ជួននៅថ្ងៃនោះ អត្ថបទដែលគាត់អានប្រចាំថ្ងៃ បាននិយាយអំពីបទគម្ពីរ សុភាសិត ២២:២៧ បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ព្រោះបទគម្ពីរនោះបានចែងថា “បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី”។ អ្នកស្រីម៉ារីលីនក៏បានសម្រេចចិត្តថា នឹងមិនទៅទិញកំរាលពូកនោះឡើយ ព្រោះគាត់លែងចង់ជំពាក់ប្រាក់ក្នុងកាតនោះទៀតហើយ។
ពេលដែលយើងសម្រេចចិត្តចំណាយប្រាក់របស់យើង តាមរបៀបណាមួយ នោះការសម្រេចចិត្តនោះជាបញ្ហាផ្ទាល់ខ្លួន ដែលយើងមានជាមួយព្រះអម្ចាស់ ហើយអាចជាការសម្រេចចិត្តដ៏ពិបាក។ ប៉ុន្តែ ព្រះទ្រង់មិនបានទុកយើងចោល ដោយមិនបានជួយយើងនោះឡើយ។ ដ្បិតទ្រង់បានមានបន្ទូលប្រាប់យើងថា “ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ”(សុភាសិត ៣:៩) ហើយ “អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ”(ម៉ាថាយ ៦:២៤)។
នេះជាសេចក្តីពិត ដែលយើងត្រូវចងចាំ ពេលដែលយើងបើកមើលព្រះបន្ទូលទ្រង់ ដើម្បីស្វែងរកជំនួយ នៅក្នុងការប្រើប្រាស់ប្រាក់កាស យ៉ាងឆ្លាតវ័យ។ ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ហើយក៏មានបទគម្ពីរផ្សេងទៀតដែលចែងថា “អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ”(សុភាសិត ២២:៧)។ ហើយបទគម្ពីរ ១ធីម៉ូថេ បានចែងថា…
មិនត្រូវការអ្នកជំនួស
ពេលដែលខ្ញុំទៅលេងស្ទីវ(Steve) កូនរបស់ខ្ញុំ នៅក្រុងសាន ឌីអេហ្គោ(San Diego) យើងបានឈ្លាតឱកាសទៅព្រះវិហារសាដូ ម៉ោនធីន(Shadow Mountain) ដើម្បីស្តាប់បណ្ឌិត ដាវីឌ ចេរេមាអធិប្បាយព្រះបន្ទូល។ កាលនោះ ខ្ញុំនឹងកូនប្រុសខ្ញុំបានក្រោកពីព្រលឹម នៅពេលព្រឹកថ្ងៃអាទិត្យ ហើយបានបើកឡានអស់មួយម៉ោង ទៅកាន់ព្រះវិហារនោះ។ តែការរំពឹងគិតរបស់យើង ក៏បានប្រែក្លាយជាការខកចិត្តទៅវិញ ពេលដែលយើងដឹងថា បណ្ឌិតដាវីឌ មិនមានវត្តមាននៅព្រះវិហារនោះទេ ហើយមាន “អ្នកផ្សេង” អធិប្បាយព្រះបន្ទូលជំនួសគាត់។
ពីរបីសប្តាហ៍ក្រោយមក គេបានឲ្យខ្ញុំរៀបចំពេល ដើម្បីទៅអធិប្បាយព្រះបន្ទូលព្រះ ក្នុងព្រះវិហារមួយ នៅក្រុងហ្គ្រែន រេភីត(Grand Rapids) ជាព្រះវិហារដែលខ្ញុំធ្លាប់ទៅចូលរួមជាមួយភរិយារបស់ខ្ញុំ។ ពេលដែលខ្ញុំឡើងទីឈរ នៅពីមុខពួកជំនុំ ខ្ញុំក៏បានដឹងថា ពេលនោះខ្ញុំគ្រាន់តែជា “អ្នកផ្សេង” ដែលមកអធិប្បាយជំនួសគ្រូគង្វាលនៃព្រះវិហារនោះ ហើយពួកគេប្រហែលជាខកចិត្ត ព្រោះពួកគេបានមកដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ គឺមិនមែនមកស្តាប់ខ្ញុំអធិប្បាយទេ។
ការនេះបានបង្រៀនខ្ញុំថា ពេលដែលយើងស្វែងរកការកម្សាន្តចិត្តពីមនុស្ស ដែលយើងធ្លាប់តែពឹងផ្អែក នោះនឹងមានពេលដែលអ្នកនោះនឹងអវត្តមាន ហើយត្រូវមានអ្នកដទៃទៀតមកជំនួសគាត់វិញ។ តែព្រះមួយអង្គដែលយើងត្រូវការជាទីបំផុត គឺជាព្រះដែលយើងពឹងផ្អែកពេញមួយជីវិត ដែលទ្រង់តែងតែគង់នៅជាមួយយើងមិនដែលខានឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេលដែលយើងមានបំណងចង់ ចូលក្នុងព្រះវត្តមានព្រះ ដោយការអធិស្ឋាន នោះទ្រង់តែងត្រៀមខ្លួនជាស្រេចសម្រាប់យើង គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច ពេលព្រឹក និងថ្ងៃត្រង់ផង…
មិនអាចធ្វើគ្រប់ការទាំងអស់បានទេ
អេលីណា(Eliana) ជាក្មេងស្រីអាយុ៤ឆ្នាំម្នាក់ ដែល កំពុងតែជួយម្តាយរបស់នាង រៀបចំរបស់របរនាង នៅកន្លែងដើមវិញ មុនពេលចូលគេង។ ពេលដែលម្តាយនាង ប្រាប់ឲ្យយកខោអាវទុកដាក់កន្លែងដើមវិញ នាងគិតថា ម្តាយនាងបានឲ្យនាងធ្វើការច្រើនពេកហើយ។ បានជានាងបែរក្រោយ ហើយច្រត់ចង្កេះ រួចប្រាប់ម្តាយនាងថា “ម៉ាក់ឲ្យខ្ញុំធ្វើអីច្រើនណាស់”។
តើអ្នកធ្លាប់មានអារម្មណ៍បែបនេះ ចំពោះកិច្ចការដែលព្រះបានត្រាស់ហៅឲ្យអ្នកធ្វើឬទេ? វាជារឿងធម្មតាទេ ដែលយើងមានអារម្មណ៍ថា យើងមានបន្ទុកធ្ងន់ពេក នៅក្នុងការរួមចំណែកការងារព្រះវិហារ ការធ្វើបន្ទាល់ និងការរកស៊ីចិញ្ចឹមគ្រួសារជាដើម។ យើងប្រហែលជាដកដង្ហើមធំ ហើយអធិស្ឋានថា“ព្រះអម្ចាស់អើយ ទូលបង្គំមិនអាចធ្វើការច្រើនពេកបានទេ”។
ប៉ុន្តែ សេចក្តីបង្រៀនរបស់ព្រះ បានបង្ហាញថា ព្រះអង្គមិនមានការរំពឹងហួសហេតុឡើយ។ ឧទាហរណ៍ ចំពោះការដែលយើងទំនាក់ទំនងជាមួយអ្នកដទៃ ទ្រង់បានបង្រៀនយើងថា “ខាងឯពួកអ្នករាល់គ្នា នោះខំឲ្យនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន”(រ៉ូម ១២:១៨)។ ព្រះទ្រង់ជ្រាបថា សមត្ថភាពយើងមានកំណត់។ ម្យ៉ាងទៀតទ្រង់បង្រៀនថា “ការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ”(កូល៉ុស ៣:២៣)។ ព្រះអង្គមិនបានប្រាប់យើង ឲ្យធ្វើខ្លួនឯង ឲ្យមានភាពល្អឥតខ្ចោះ ដែលអ្នកដទៃនឹងសរសើរយើងនោះទេ ប៉ុន្តែ ទ្រង់សព្វព្រះទ័យឲ្យយើងលើកព្រះកិត្តិនាមទ្រង់ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ ជាងនេះទៅទៀត “ចូរឲ្យគ្រប់គ្នាល្បងលការដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្តីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ”(កាឡាទី ៦:៤)។ យើងបំពេញកិច្ចការរបស់យើង មិនមែនដើម្បីប្រកួតប្រជែងនឹងអ្នកដទៃឡើយ តែដើម្បីបំពេញបំណងព្រះទ័យព្រះតែប៉ុណ្ណោះ។…
គេកំពុងមើលខ្ញុំ
មានព្រឹត្តិការណ៍ប្រកួតកីឡាមួយ នៅវិទ្យាល័យ បានធ្វើឲ្យខ្ញុំងើបមុខលែងរួច កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ។ ការប្រកួតកីឡាពិតជាមានន័យណាស់ ចំពោះខ្ញុំ។ ខ្ញុំបានផ្តោតទៅលើកីឡាបាល់បោះ ហើយថែមទាំងបានចំណាយពេលរាប់រយម៉ោង នៅក្នុងការហ្វឹកហាត់។ ខ្ញុំបានចូលរួមក្នុងក្រុមកីឡាករបាល់បោះមួយ តាំងពីនៅអនុវិទ្យាល័យ តែពេលចូលដល់មហាវិទ្យាល័យ គេមិនបានឲ្យខ្ញុំចូលរួមប្រកួតទៀត ដូចនេះខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តចូលរួមក្នុងក្រុម ទាំងការខកចិត្ត និងការយល់ច្រឡំ។ គេបានឲ្យខ្ញុំធ្វើជាអ្នកស្រង់ស្ថិតិក្នុងក្រុម តែខ្ញុំនៅតែទៅចូលរួមទស្សនាការប្រកួតរបស់ពួកគេ ហើយបានកត់ត្រាលម្អិត អំពីការបោះបាល់ចូលកន្ត្រក ក៏ដូចជាការបោះមិនចូលកន្ត្រក ដែលមិត្តភ័ក្ររបស់ខ្ញុំបានធ្វើ នៅក្នុងការប្រកួតជម្រើសរដ្ឋ ដែលខ្ញុំមិនបានចូលរួមប្រកួត។ និយាយដោយស្មោះត្រង់ ខ្ញុំមិនដែលខ្វល់ថាពួកគេគិតយ៉ាងណា ចំពោះខ្ញុំទេ។ ពោលគឺខ្ញុំនៅតែបន្តចូលរួមជាមួយពួកគេជាធម្មតា។ ហេតុដូច្នេះហើយ បានជាពេលថ្មីៗនេះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានដឹងថា សិស្សរួមថ្នាក់ខ្ញុំបួនប្រាំនាក់បានប្រាប់បងប្អូនខ្ញុំថា ពួកគេបានសង្កេតឃើញថា ខ្ញុំនៅតែមានការឆ្លើយតបជាវិជ្ជមាន ទោះបីជាខ្ញុំមានការឈឺចាប់ក៏ដោយ ដែលនោះមេរៀន នៅក្នុងជំនឿរបស់គ្រីស្ទបរិស័ទ ដែលឆ្លុះបញ្ចាំងអំពីព្រះគ្រីស្ទ។ ដែលខ្ញុំនិយាយនេះ គឺគ្មានបំណងចង់ប្រាប់ឲ្យអ្នកធ្វើដូចខ្ញុំទេ ពីព្រោះ កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា ខ្លួនឯងកំពុងធ្វើអ្វីទេ។ តែដែលសំខាន់នោះ គឺយើងត្រូវដឹងថា មនុស្សនៅជំវិញខ្លួនយើង កំពុងមើលទីបន្ទាល់របស់យើង។
ក្នុងបទគម្ពីរទីតុស ៣:១-៨ សាវ័កប៉ុលបានពន្យល់ថា ព្រះបានប្រទានជីវិតឲ្យយើងរស់នៅ ដោយការគោរព ការស្តាប់បង្គាប់ និងដោយចិត្តសប្បុរស ដែលកើតមាន ពេលដែលយើងមានកំណើតថ្មីក្នុងព្រះគ្រីស្ទ…
មកុដនៃសិរីល្អ
យានអវកាសវ៉ូយអ៊ិជ័រទី១(Voyager 1) ដែលគេបានបាញ់បង្ហោះ ឡើងទៅក្នុងអាវកាស ក្នុងឆ្នាំ ១៩៧៧ កំពុងតែស្ថិតនៅជាយខាងក្រៅ នៃប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលមានចម្ងាយប្រហែលជាង ១៦ពាន់លានគីឡូម៉ែត្រ។ ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩០ ពេលដែលយានអវកាសវ៉ូយអ៊ិជ័រទី១ មានចម្ងាយជិត៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យាសាស្រ្តបានបញ្ជាវាពីចម្ងាយ ដោយឲ្យវាបង្វែរម៉ាស៊ីនថតរូបរបស់វា មករកផែនដី ហើយថតយករូបភាពមួយចំនួន ដែលបង្ហាញថា ភពផែនដីរបស់យើងស្ទើរតែប្រៀបដូចជាចំណុចពណ៌ខៀវដ៏តូចដែលមិនអាចពិពណ៌នាបាន នៅក្នុងមហាសាគរដ៏ធំឥតកោះត្រើយ នៃអាវកាស។ បើយើងប្រៀបធៀបផែនដី នឹងសកលោកដ៏ធំមិនអាចវាស់បានរបស់យើង នោះផែនដីគ្រាន់តែជាចំណុចដ៏តូចល្អិតជាទីបំផុត។ ហើយមានមនុស្ស៧ពាន់លាននាក់ កំពុងតែរស់នៅ ក្នុងគ្រាប់ខ្សាច់ដ៏តូចមួយនេះ ដែលស្ថិតនៅក្នុងមហាសមុទ្រនៃកាឡាក់ស៊ី។
បើការប្រៀបធៀបនេះ ធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនមានសារៈសំខាន់ នោះព្រះទ្រង់មានដំណឹងល្អសម្រាប់អ្នក។ ក្នុងទំនុកដំកើងរបស់ស្តេចដាវីឌ មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលអាចអនុញ្ញាតឲ្យអ្នកបោះជំហានចេញ ទៅយកខ្យល់នៅពេលរាត្រី គយគន់ផ្កាយនៅលើមេឃ ដោយអំណរ។ បទគម្ពីរទំនុកដំកើង ៨:៣-៥ បានប្រាប់យើងថា យើងគឺជាដួងតារាដ៏អស្ចារ្យ នៅចំពោះព្រះនេត្រទ្រង់ គឺដូចដែលមានសេចក្តីចែងថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ? … ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ”។ ចូរពិចារណាអំពីសេចក្តីនេះចុះ! ព្រះដែលបានមានបន្ទូលមួយព្រះឱស ឲ្យសកលោកកើតចេញជារូបរាង ដ៏ធំល្វឹងល្វើយយ៉ាងនេះ ដែលសូម្បីតែកែវយឺតយក្សហាប់ប៊ល(Hubble)…
សេចក្តីពិតដ៏អាថ៌កំបាំង
ព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើកសម្តែងគំនិតរបស់ទ្រង់ ដល់មនុស្សដែលមានដែនកំណត់ នោះគំនិតរបស់ទ្រង់ជាការអាថ៌កំបាំង។ ឧទាហរណ៍ : ក្នុងកណ្ឌទំនុកដំកើង មានខគម្ពីរប្រកបដោយប្រាជ្ញាមួយ ដែលហាកដូចជាធ្វើឲ្យយើងមានសំណួរ ជាជាងទទួលបាននូវចម្លើយ គឺខដែលចែងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(១១៦:១៥)។ ពេលដែលខ្ញុំបានអានបទគម្ពីរនេះ ខ្ញុំក៏គ្រវីក្បាល ដោយការងឿងឆ្ងល់ថា ហេតុអ្វីបានជាការស្លាប់របស់ពួកបរិសុទ្ធ ជាការវិសេសដល់ព្រះនេត្រទ្រង់។ ខ្ញុំបានមើលឃើញអ្វីៗ ដោយភ្នែកដែលជាប់ចំណងនឹងលោកិយ បានជាខ្ញុំពិបាកយល់អំពីបទគម្ពីរនេះ នៅពេលដែលកូនស្រីរបស់យើងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រថយន្ត ក្នុងអាយុ១៧ឆ្នាំ។ និយាយរួម យើងពិបាកយល់អំពីការនេះ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែ បទគម្ពីរនេះមិនមែនជាអាថ៌កំបាំងសម្រាប់យើងទៀតឡើយ ពេលដែលយើងត្រឹះរិះពិចារណា ហើយដឹងថា ការអ្វីដែលមានតម្លៃដ៏វិសេស ចំពោះព្រះអម្ចាស់ គឺមិនជាប់ជំពាក់នឹងលោកិយឡើយ។ បទគម្ពីរមួយនេះ តម្រូវឲ្យយើងមានទស្សនៈ បែបនគរស្ថានសួគ៌។ ឧទាហរណ៍ តាមបទគម្ពីរ ទំនុកដំកើង ១៣៩:១៦ ខ្ញុំត្រូវមានទស្សនៈយល់ឃើញថា មែលីស្សា(Melissa) កូនស្រីរបស់ខ្ញុំបានឡើងទៅដល់នគរស្ថានសួគ៌ ដូចការរំពឹងគិតរបស់យើងមែន។ ព្រះបានរង់ចាំទទួលនាង ហើយនោះជាការវិសេសណាស់ នៅក្នុងព្រះនេត្រទ្រង់។ ហើយសូមយើងស្រមៃថា ព្រះវរបិតាមានអំណរយ៉ាងណា ពេលដែលទ្រង់ស្វាគមន៍កូនរបស់ទ្រង់ ចូលផ្ទះនៅស្ថានសួគ៌ ហើយទតឃើញថា ពួកគេមានអំណរជាទីបំផុត ពេលដែលបានជួបព្រះរាជបុត្រាទ្រង់មុខទល់នឹងមុខ(យ៉ូហាន ១៧:២៤)។
ពេលដែលសេចក្តីស្លាប់បានចូលមករកអ្នកដើរតាមព្រះគ្រីស្ទ នោះព្រះទ្រង់ស្វាគមន៍ពួកគេ ដោយព្រះហស្តទ្រង់ផ្ទាល់…